ការធ្វើតេស្តពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ


តម្លៃទាំងអស់ដែលបានបង្ហាញ មិនរួមបញ្ចូល SST 6% ទេ
តម្លៃ៖
:
RM 2,680.00
តម្លៃប្រហាក់ប្រហែលគិតជា
:
RM 2,680.00
បរិមាណ៖
:
*កាលបរិច្ឆេទណាត់ជួបដែលអ្នកបានជ្រើសរើសមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ បន្ទាប់ពីអ្នកបានបញ្ចប់ការទូទាត់ប្រាក់ ក្រុមការងាររបស់យើងនឹងទាក់ទងទៅអ្នក ដើម្បីបញ្ជាក់កាលបរិច្ឆេទណាត់ជួបរបស់អ្នក។
Loading ...

ការធ្វើតេស្តពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ គឺជាការធ្វើតេស្ត DNA នៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានរចនាឡើងសម្រាប់ប្តីប្រពន្ធដែលកំពុងរៀបចំផែនការយកបុត្រ ឬចង់យល់ដឹងថាតើពួកគេអាចផ្ទុកការប្រែប្រួលហ្សែនតំណពូជ ដែលអាចបញ្ជូនទៅកាន់កូនៗរបស់ពួកគេដែរឬទេ។ បុគ្គលខ្លះអាចជាអ្នកផ្ទុកហ្សែនជំងឺដោយមានសុខភាពល្អ និងមិនបង្ហាញរោគសញ្ញានោះទេ ប៉ុន្តែប្រសិនបើដៃគូទាំងពីរផ្ទុកការប្រែប្រួលលើហ្សែនដូចគ្នា នោះវាអាចមានឱកាសខ្ពស់ក្នុងការមានកូនដែលរងផលប៉ះពាល់ដោយស្ថានភាពជំងឺតំណពូជ។

ការពិនិត្យស្រាវជ្រាវនេះ អាចជួយស្វែងរកឃើញហានិភ័យនៃអ្នកផ្ទុកហ្សែនជំងឺតំណពូជ ដូចជា ជំងឺបាត់បង់គ្រាប់ឈាមក្រហមពីកំណើត, ជំងឺសាច់ដុំស្វិតមកពីប្រព័ន្ធប្រសាទ, រោគសញ្ញា Fragile X , និងវិបត្តិនៃហ្សែនផ្សេងៗទៀត។ នៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City Kuala Lumpur កញ្ចប់នេះរាប់បញ្ចូលទាំងការវិភាគលើហ្សែនច្រើនជាង ៤០០ ដែលទាក់ទងនឹងស្ថានភាពជំងឺ Autosomal Recessive និង X-linked Recessive ព្រមទាំងការផ្តល់ប្រឹក្សាអំពីហ្សែនទាំងមុន និងក្រោយពេលធ្វើតេស្ត។

ហេតុអ្វីបានជាគួរពិចារណាលើការធ្វើតេស្តពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ?

ស្ថានភាពជំងឺតំណពូជជាច្រើនអាចត្រូវបានបន្តវេនដោយស្ងាត់ស្ងៀមតាមរយៈគ្រួសារ។ មនុស្សម្នាក់អាចផ្ទុកការប្រែប្រួលហ្សែនដោយមិនមានរោគសញ្ញា ឬមិនដឹងខ្លួនថាខ្លួនជាអ្នកផ្ទុកហ្សែននោះឡើយ។ ការធ្វើតេស្តពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ ជួយឱ្យប្តីប្រពន្ធយល់ដឹងថាតើពួកគេអាចមានហានិភ័យរួមគ្នាក្នុងការជាអ្នកផ្ទុកហ្សែន ដែលអាចប៉ះពាល់ដល់កូនៗនាពេលអនាគតរបស់ពួកគេដែរឬទេ។

ព័ត៌មាននេះ អាចជួយគាំទ្រដល់ការរៀបចំផែនការគ្រួសារប្រកបដោយព័ត៌មានច្បាស់លាស់, ការណែនាំវេជ្ជសាស្ត្រតាំងពីដំបូង, និងការអន្តរាគមន៍បានទាន់ពេលវេលានៅពេលចាំបាច់។ សម្រាប់ប្តីប្រពន្ធដែលកំពុងរៀបចំផែនការយកបុត្រ ការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែន អាចផ្តល់នូវភាពច្បាស់លាស់មុនពេលចាប់កំណើត និងជួយណែនាំការពិភាក្សាជាមួយគ្រូពេទ្យ និងអ្នកផ្តល់ប្រឹក្សាអំពីហ្សែន។

តើអ្នកណាខ្លះដែលអាចទទួលបានប្រយោជន៍ពីការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ?

អ្នកអាចពិចារណាលើការពិនិត្យស្រាវជ្រាវនេះ ប្រសិនបើអ្នក៖

  • កំពុងរៀបចំផែនការយកបុត្រ
  • ចង់យល់ដឹងអំពីហានិភ័យនៃហ្សែនតំណពូជមុនពេលចាប់ផ្តើមបង្កើតគ្រួសារ
  • មានប្រវត្តិគ្រួសារធ្លាប់កើតស្ថានភាពជំងឺតំណពូជ
  • ចង់ដឹងថាតើអ្នក ឬដៃគូរបស់អ្នកអាចជាអ្នកផ្ទុកហ្សែនជំងឺដែរឬទេ
  • មានការបារម្ភអំពីស្ថានភាពជំងឺ ដូចជា ជំងឺ Thalassemia, Spinal Muscular Atrophy, ឬ រោគសញ្ញា Fragile X
  • ត្រូវការការផ្តល់ប្រឹក្សាអំពីហ្សែន ដើម្បីគាំទ្រដល់ការរៀបចំផែនការបន្តពូជ
  • ប្រាថ្នាចង់ធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានច្បាស់លាស់មុនពេលមានផ្ទៃពោះ

ហេតុអ្វីបានជាការផ្តល់ប្រឹក្សាអំពីហ្សែនមានសារសំខាន់?

ការផ្តល់ប្រឹក្សាអំពីហ្សែន គឺជាផ្នែកមួយយ៉ាងសំខាន់នៃការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ។ អ្នកផ្តល់ប្រឹក្សាអំពីហ្សែន ជួយពន្យល់អំពីអ្វីដែលការធ្វើតេស្តអាចប្រាប់បាន និងមិនអាចប្រាប់បាន, ពិនិត្យមើលប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិគ្រួសាររបស់អ្នក, ព្រមទាំងណែនាំអ្នកតាមរយៈលទ្ធផលដែលអាចកើតមាន។ បន្ទាប់ពីធ្វើតេស្តរួច ការផ្តល់ប្រឹក្សាជួយឱ្យប្តីប្រពន្ធយល់ពីលទ្ធផល និងពិភាក្សាអំពីជំហានបន្ទាប់ដែលសមស្របជាមួយក្រុមថែទាំសុខភាពរបស់ពួកគេ។

តើអ្វីទៅជាការធ្វើតេស្តពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ?
ការធ្វើតេស្តពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ គឺជាការធ្វើតេស្ត DNA ដែលពិនិត្យមើលថាតើបុគ្គលម្នាក់ៗផ្ទុកការប្រែប្រួលហ្សែនតំណពូជ ដែលអាចបញ្ជូនទៅកាន់កូនៗរបស់ពួកគេដែរឬទេ។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ប្តីប្រពន្ធដែលកំពុងរៀបចំផែនការយកបុត្រ។

តើអ្នកណាខ្លះដែលគួរពិចារណាលើការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ?
ការពិនិត្យស្រាវជ្រាវនេះ អាចស័ក្តិសមសម្រាប់ប្តីប្រពន្ធដែលកំពុងរៀបចំផែនការយកបុត្រ, បុគ្គលដែលមានប្រវត្តិគ្រួសារធ្លាប់កើតស្ថានភាពជំងឺតំណពូជ, ឬអ្នកដែលចង់យល់ដឹងអំពីហានិភ័យនៃហ្សែនដែលអាចកើតមាន មុនពេលចាប់ផ្តើមបង្កើតគ្រួសារ។

តើមនុស្សដែលមានសុខភាពល្អ អាចជាអ្នកផ្ទុកហ្សែនជំងឺបានដែរឬទេ?
បាន! អ្នកផ្ទុកហ្សែនជំងឺជាច្រើន មានសុខភាពល្អ និងអាចមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់។ អ្នកផ្ទុកហ្សែនជំងឺអាចដឹងពីហានិភ័យបាន តាមរយៈការធ្វើតេស្តហ្សែនប៉ុណ្ណោះ ជាពិសេសនៅពេលដែលដៃគូទាំងពីរផ្ទុកការប្រែប្រួលហ្សែនដែលទាក់ទងនឹងស្ថានភាពជំងឺតំណពូជដូចគ្នា។

តើការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែន អាចជួយវាយតម្លៃលើស្ថានភាពជំងឺអ្វីខ្លះ?
ការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែន អាចជួយវាយតម្លៃលើស្ថានភាពជំងឺតំណពូជ ដូចជា ជំងឺបាត់បង់គ្រាប់ឈាមក្រហមពីកំណើត, ជំងឺសាច់ដុំស្វិតមកពីប្រព័ន្ធប្រសាទ, រោគសញ្ញា Fragile X , និងស្ថានភាពជំងឺ Autosomal Recessive ឬ X-linked Recessive ផ្សេងទៀត។

តើមានអ្វីខ្លះដែលត្រូវបានរាប់បញ្ចូលក្នុងកញ្ចប់នេះ?
កញ្ចប់នេះរាប់បញ្ចូលទាំងការវិភាគលើហ្សែនច្រើនជាង 400 ដែលទាក់ទងនឹងស្ថានភាពជំងឺ Autosomal Recessive និង X-linked Recessive ព្រមទាំងការផ្តល់ប្រឹក្សាអំពីហ្សែនទាំងមុន និងក្រោយពេលធ្វើតេស្ត។

ហេតុអ្វីបានជាការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែន មានប្រយោជន៍មុនពេលមានផ្ទៃពោះ?
ការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនមុនពេលមានផ្ទៃពោះ អាចជួយឱ្យប្តីប្រពន្ធយល់ដឹងពីហានិភ័យតំណពូជបានឆាប់រហ័ស, ពិចារណាលើជម្រើសដែលមាន, និងរៀបចំផែនការគ្រួសាររបស់ពួកគេជាមួយនឹងព័ត៌មានកាន់តែច្បាស់លាស់ និងការណែនាំពីអ្នកជំនាញ។

តើលទ្ធផលវិជ្ជមាននៃអ្នកផ្ទុកហ្សែនជំងឺមានន័យថាកូនរបស់ខ្ញុំនឹងកើតជំងឺនេះដោយខានមិនបានមែនដែរឬទេ?
មិនប្រាកដនោះទេ! លទ្ធផលវិជ្ជមានមានន័យថាអ្នកផ្ទុកការប្រែប្រួលហ្សែន។ ហានិភ័យចំពោះកូន គឺផ្អែកលើកត្តានានា ដូចជាថាតើដៃគូរបស់អ្នកក៏ផ្ទុកការប្រែប្រួលហ្សែនដែលទាក់ទងគ្នាដែរឬទេ និងគំរូតំណពូជនៃស្ថានភាពជំងឺនោះ។

តើអ្នកជំងឺអន្តរជាតិអាចធ្វើការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ នៅប្រទេសម៉ាឡេស៊ីបានដែរឬទេ?
បាន! អ្នកជំងឺអន្តរជាតិអាចរៀបចំការពិនិត្យស្រាវជ្រាវរកអ្នកផ្ទុកហ្សែនជំងឺបន្តពូជ នៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City Kuala Lumpur បាន។ ក្រុមការងារអាចជួយសម្រួលដល់ការសម្របសម្រួលការណាត់ជួប និងការរៀបចំការធ្វើតេស្ត។

  • កញ្ចប់សេវាកម្មនេះមានសុពលភាពសម្រាប់តែអ្នកជំងឺអន្តរជាតិត៉ុណ្ណោះ។
  • តម្លៃត្រូវបង់ពន្ធលើការលក់ និងសេវាកម្ម (SST) 6% និងអាចមានការផ្លាស់ប្តូរដោយមិនបាច់ជូនដំណឹងជាមុន។
  • តម្លៃគឺគិតផ្អែកលើមនុស្សម្នាក់ៗ ជាប្រាក់រៀលម៉ាឡេស៊ី (RM)។
  • បន្ទាប់ពីការទូទាត់ប្រាក់បានបញ្ចប់ ការលុបចោលមិនត្រូវបានអនុញ្ញាតឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំទទួលយកការស្នើសុំផ្លាស់ប្តូរកាលបរិច្ឆេទ ប្រសិនបើកាលបរិច្ឆេទនោះស្ថិតនៅក្នុងកំឡុងពេលនៃយុទ្ធនាការ។
  • ការបញ្ជាទិញដែលបានបញ្ជាក់រួច មិនអាចសងប្រាក់វិញ និងមិនអាចផ្ទេរជូនអ្នកផ្សេងបានឡើយ។
  • តម្លៃមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026។
  • កញ្ចប់សេវាកម្មដែលបានទិញត្រូវតែប្រើប្រាស់ក្នុងរយៈពេល 3 ខែ រាប់បញ្ចូលទាំងការកក់ការណាត់ជួប និងការទទួលសេវាកម្មទាំងស្រុង។
  • ការកក់ការណាត់ជួបត្រូវធ្វើឡើងយ៉ាងតិច 3 ថ្ងៃមុន។
  • ម៉ោងបម្រើសេវាពិនិត្យគឺមានចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង 08:00 ដល់ 17:00 តែប៉ុណ្ណោះ។ សូមចំណាំថា មិនមានការផ្តល់សេវាពិនិត្យនៅថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកជាសាធារណៈឡើយ។
  • អ្នកធ្វើដំណើរមានភារកិច្ចទទួលខុសត្រូវលើការស្នើសុំទិដ្ឋាការ (Visa) ដោយខ្លួនឯង។
  • លក្ខខណ្ឌផ្សេងៗ ព្រមទាំងតម្លៃ អាចនឹងមានការផ្លាស់ប្តូរដោយមិនបាច់ជូនដំណឹងជាមុន។
  • សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិរបស់យើងខ្ញុំតាមរយៈ WhatsApp: +(60)19-200 9191 ឬ អ៊ីមែល៖ [email protected]។