Shopping Cart
No item in your cart!
RM0.00

ការព្យាបាលកម្រិតអន្តរជាតិ។ ការថែទាំដែលគួរឱ្យទុកចិត្ត។

តាមរយៈសេវាកម្មថែទាំសុខភាពដ៏ទូលំទូលាយ បច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប និងក្រុមគ្រូពេទ្យឯកទេសដែលពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ យើងជឿជាក់យ៉ាងមុតមាំក្នុងការផ្ដល់ជូននូវការថែទាំដ៏ល្អឥតខ្ចោះ និងស្តង់ដារព្យាបាលខ្ពស់បំផុត សម្រាប់លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក។

Licensed Beds
848

គ្រែពេទ្យដែលមានអាជ្ញាបណ្ណណ្ណ

Profesional Kesehatan
> 3800

អ្នកជំនាញពិគ្រោះយោបល់

Spesialisasi Medis
> 80

ជំនាញវេជ្ជសាស្ត្រ

Pusat Keunggulan
28

មជ្ឈមណ្ឌលឆ្នើម

sunway expo 2026

សូមអញ្ជើញមកចូលរួមជាមួយយើងខ្ញុំក្នុងកម្មវិធីនេះ ដើម្បីមានឱកាសឈ្នះរង្វាន់!

sunway
sunway
sunway

ការផ្តល់ជូនពិសេសក្នុងកម្មវិធី៖ កញ្ចប់សុខភាព និងការសម្រាកកម្សាន្ត នៅក្នុងវិស្សមកាលដ៏ល្អឥតខ្ចោះរបស់លោកអ្នក

រីករាយជាមួយកម្មវិធីដែលរួមបញ្ចូលគ្នារវាងការថែទាំសុខភាព និងការសម្រាកកម្សាន្ត ជាមួយកញ្ចប់ Sunway Medical City 3D2N Wellness Getaway។ កញ្ចប់នេះរួមបញ្ចូលនូវការពិនិត្យសុខភាពចំនួន ២២ មុខសម្រាប់មនុស្សម្នាក់ ដែលស័ក្តិសមសម្រាប់គ្រប់វ័យ អមដោយការពិនិត្យសុខភាពរាងកាយយ៉ាងដិតដល់ និងការពិគ្រោះយោបល់ផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់។ បន្ថែមពីនេះ លោកអ្នកនឹងទទួលបានការស្នាក់នៅរយៈពេល ៣ ថ្ងៃ ២ យប់ដោយឥតគិតថ្លៃ នៅ Sunway Sanctuary ឬ Sunway Pyramid Hotel ព្រមទាំងមានជម្រើសក្នុងការដំឡើងបន្ទប់ស្នាក់នៅទៅកាន់សណ្ឋាគារលំដាប់ផ្កាយ ៥ Sunway Resort Hotel ផងដែរ។

បំពេញវិស្សមកាលរបស់លោកអ្នកឱ្យកាន់តែរីករាយ ជាមួយនឹងជម្រើសបន្ថែមប័ណ្ណចូលកម្សាន្ត Sunway Lagoon ប្រចាំឆ្នាំរយៈពេល ២ ឆ្នាំ។ លោកអ្នកក៏អាចបន្ថែមសមាជិកសម្រាប់ការពិនិត្យសុខភាពផងដែរ ដែលនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់គូស្វាមីភរិយា មិត្តភក្ដិ និងក្រុមគ្រួសារ។

តម្លៃចាប់ផ្តើមពី RM1,460 (~$365)
តម្លៃនេះមិនទាន់បូកបញ្ចូលពន្ធរដ្ឋាភិបាលម៉ាឡេស៊ី

ការទិញទុកមុនតាមអនឡាញ
sunway
sunway combodia

ពួកយើងមានបុគ្គលិកនិយាយភាសាខ្មែរ

នៅមន្ទីរពេទ្យ Sunway Medical Centre យើងជឿជាក់ថា ការថែទាំដ៏ល្អបំផុតគឺចាប់ផ្ដើមចេញពីទំនាក់ទំនងដ៏ច្បាស់លាស់។ ជាមួយនឹងសេវាកម្មអ្នកបកប្រែភាសាខ្មែររបស់យើង លោកអ្នកនឹងទទួលបានការពន្យល់ និងការណែនាំច្បាស់លាស់ ចាប់តាំងពីដំណាក់កាលពិគ្រោះយោបល់ ការព្យាបាល រហូតដល់ការតាមដានសុខភាពជាបន្តបន្ទាប់។

យើងខ្ញុំនៅទីនេះដើម្បីជួយគាំទ្រលោកអ្នក ជាមួយនឹងសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការថែទាំវេជ្ជសាស្ត្រប្រកបដោយគុណភាព និងបទពិសោធន៍ព្យាបាលដ៏រលូនបំផុត ក្នុងគ្រប់ជំហាននៃដំណើរការសុខភាពរបស់លោកអ្នក។

sunway combodia

តើអ្នកត្រូវការជំនួយមែនទេ??

ក្រុមការងារយើងខ្ញុំរីករាយនឹងប្រឹក្សា និងផ្តល់ជំនួយផ្សេងៗ។ សូមទាក់ទងមកកាន់៖

សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈតេឡេក្រាម
sunway view

អំពី Sunway Medical Centre

មន្ទីរពេទ្យ Sunway Medical Centre គឺជាមន្ទីរពេទ្យឯកជនដែលទទួលបានការទទួលស្គាល់ពីអន្តរជាតិពី Australian Council on Healthcare Standards (ACHS) ហើយមានទីតាំងស្ថិតនៅក្នុងទីក្រុង Sunway City ដែលជាទីក្រុងបៃតងរួមបញ្ចូលគ្នាដំបូងគេបង្អស់នៅក្នុងប្រទេសម៉ាឡេស៊ី។

យើងខ្ញុំគឺជាមន្ទីរពេទ្យឯកជនមានកម្រិតការព្យាបាលឯកទេសកម្រិតខ្ពស់បំផុត ធំជាងគេបង្អស់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នផ្ដល់ជូននូវសេវាកម្មថែទាំសុខភាពគ្រប់ប្រភេទ រួមមានគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប សម្រាប់ការថែទាំអ្នកជំងឺក្រៅ និងអ្នកជំងឺសម្រាកក្នុងពេទ្យតាមផ្នែកឯកទេស កម្មវិធីសុខភាព និងសុខុមាលភាព ព្រមទាំងសេវាសង្គ្រោះបន្ទាន់ ២៤ ម៉ោង។

មជ្ឈមណ្ឌលឆ្នើម

យើងខ្ញុំផ្ដល់ជូននូវការថែទាំយ៉ាងគ្រប់ប្រភេទ លើគ្រប់ជំនាញឯកទេសវេជ្ជសាស្ត្រជាច្រើន ដើម្បីឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អ្នកជំងឺម្នាក់ៗ។

ស្វែងយល់បន្ថែមពី Sunway City
ទីកន្លែងដ៏ល្អបំផុតសម្រាប់ការព្យាបាល និងការលំហែកាយ

មន្ទីរពេទ្យ Sunway Medical Centre មានទីតាំងស្ថិតនៅក្នុងទីក្រុង Sunway City ដែលជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងមានការរួមបញ្ចូលគ្នាគ្រប់សេវាកម្មគ្រប់ប្រភេទ ត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អ្នកជំងឺអន្តរជាតិ និងក្រុមគ្រួសារ។

ស្នាក់នៅប្រកបដោយផាសុកភាព

ទីកន្លែងស្នាក់នៅដោយប្រើពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមន្ទីរពេទ្យ ជាមួយនឹងជម្រើសស្នាក់នៅដ៏សម្បូរបែប រួមមាន Sunway Sanctuary, Sunway Hotel, និង Sunway Resort Hotel ដែលស័ក្តិសមបំផុតសម្រាប់ការស្នាក់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

រីករាយជាមួយការទិញទំនិញ និងរសជាតិអាហារដ៏សម្បូរបែប

រីករាយជាមួយភាពងាយស្រួលក្នុងការដើរទិញឥវ៉ាន់ បរិភោគអាហារ និងការទិញសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃនៅ Sunway Pyramid, Sunway Geo និង Sunway Square ដែលទីតាំងទាំងអស់នេះស្ថិតនៅកៀកបំផុតនឹងមន្ទីរពេទ្យ។

រីករាយជាមួយសកម្មភាពកម្សាន្តជាលក្ខណៈគ្រួសារ

រីករាយជាមួយពេលវេលាដ៏មានតម្លៃជាមួយក្រុមគ្រួសាររបស់លោកអ្នកក្នុងអំឡុងពេលស្នាក់នៅទីនេះ។ សួនកម្សាន្ត Sunway Lagoon ដែលទទួលបានពានរង្វាន់ «តំបន់កម្សាន្តល្អបំផុតនៅក្នុងអាស៊ី» មានកន្លែងកម្សាន្តជាង ៩០ មុខ ចែកចេញជា ៦ តំបន់ផ្សងព្រេងខុសៗគ្នា ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលម្ហែកាយក្នុងអំឡុងពេលនៃដំណើរព្យាបាលរបស់លោកអ្នក។

ទាក់ទងមកកាន់ពួកយើងឥឡូវនេះ

ក្រុមការងាររបស់យើងខ្ញុំ ត្រៀមខ្លួនជាស្រេចដើម្បីជួយប្រឹក្សាលើរាល់ចម្ងល់ផ្នែកវេជ្ជសាស្ត្រ និងជម្រើសនៃការព្យាបាលផ្សេងៗជូនលោកអ្នក។

sunway combodia location

ការិយាល័យទំនាក់ទំនងប្រចាំប្រទេសកម្ពុជា

5 Wat Koh St. (81), Phum 10, Phnom Penh 12211, Cambodia

sunway combodia email

អ៊ីមែល

[email protected]
sunway combodia telegram

តេឡេក្រាម

+855 96 929 2921
0