ការពិនិត្យជំងឺហើមទឹករងៃ (Lymphoedema Screening)


តម្លៃទាំងអស់ដែលបានបង្ហាញ មិនរួមបញ្ចូល SST 6% ទេ
តម្លៃ៖
:
RM 1,900.00
តម្លៃប្រហាក់ប្រហែលគិតជា
:
RM 1,900.00
សាកសួរឥឡូវនេះ

កញ្ចប់ការពិនិត្យស្វែងរកជំងឺហើមទឹករងៃ (Lymphoedema Screening Package) នៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City Kuala Lumpur ត្រូវបានរចនាឡើងសម្រាប់បុគ្គលដែលជួបប្រទះបញ្ហាហើមដៃជើងជាប់ជាប្រចាំ, អារម្មណ៍ធ្ងន់, តឹងណែន, ឬមានការប្រែប្រួលស្បែកដែលមិនបាត់ទៅវិញ។ អារម្មណ៍ធ្ងន់ ឬតឹងណែនដៃជើង ទោះបីជាមិនទាន់មានការហើមមើលឃើញច្បាស់ក៏ដោយ អាចជារោគសញ្ញាដំបូងនៃជំងឺហើមទឹករងៃ ហើយគួរតែត្រូវបានវាយតម្លៃដោយគ្រូពេទ្យឯកទេស។

កញ្ចប់នេះរួមបញ្ចូលទាំង ការពិនិត្យណែនាំដោយប្រព័ន្ធថតរូបភាពសរសៃទឹករងៃ ICG (ICG Lymphography-Guided Screening) ដែលជាវិធីសាស្ត្រថតរូបភាពប្រព័ន្ធទឹករងៃ ដែលជួយកំណត់ទីតាំង និងលំហូរនៃសរសៃទឹករងៃបានយ៉ាងច្បាស់លាស់។ ការពិនិត្យនេះគឺមានសុវត្ថិភាព, គ្មានកាំរស្មីអ៊ិច, និងកាត់បន្ថយហានិភ័យនៃប្រតិកម្មអាលែហ្សី។
ជំងឺហើមទឹករងៃ អាចកើតឡើងបន្ទាប់ពីការព្យាបាលជំងឺមហារីក, ការវះកាត់, ការព្យាបាលដោយបាញ់កាំរស្មី, របួស, ឬបណ្តាលមកពីលក្ខខណ្ឌប្រព័ន្ធទឹករងៃតពូជ។ វាជាទូទៅអាចប៉ះពាល់ដល់ ដៃ, ជើង, សុដន់, ជញ្ជាំងទ្រូង, ផ្ទៃមុខ, ក, ឬតំបន់ប្រដាប់បន្តពូជ អាស្រ័យលើមូលហេតុដើម។ ការពិគ្រោះយោបល់ផ្ទាល់ខ្លួនគឺតម្រូវឱ្យធ្វើឡើងជាចាំបាច់ ដើម្បីវាយតម្លៃពីសមស្របភាព និងកំណត់ផែនការពិនិត្យដែលសមរម្យ។

ហេតុអ្វីបានជាគួរពិចារណាលើការពិនិត្យស្វែងរកជំងឺហើមទឹករងៃ?
ជំងឺហើមទឹករងៃ គឺជាស្ថានភាពមួយដែលអាចកើតឡើងនៅពេលដែលរាវទឹករងៃមិនអាចហូរចាក់បានត្រឹមត្រូវ ដែលបណ្តាលឱ្យមានការហើម, អារម្មណ៍ធ្ងន់, តឹងណែន, ស្បែកក្រាស់, ឬមានការលំបាក/មិនស្រួលនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ នៅក្នុងករណីខ្លះ រោគសញ្ញាដំបូងអាចលេចឡើងជាអារម្មណ៍ធ្ងន់ ឬតឹងណែនដៃជើង មុនពេលការហើមលេចឡើងមើលឃើញច្បាស់។

មិនមែនរាល់ការហើមបន្ទាប់ពីការព្យាបាលជំងឺមហារីក សុទ្ធតែជាជំងឺហើមទឹករងៃនោះទេ។ មូលហេតុដែលអាចកើតមានផ្សេងទៀត ដូចជា ជំងឺកកឈាមក្នុងសរសៃវ៉ែនជាន់ជ្រៅ, ការឆ្លងរោគ, ខ្សោយបេះដូង, ជំងឺតម្រងនោម, ជំងឺសរសៃវ៉ែនដំណើរការមិនល្អ, ឬការរើឡើងវិញនៃជំងឺមហារីក អាចនឹងត្រូវធ្វើការពិនិត្យជម្រុះចេញ។ នេះជាមូលហេតុដែលការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រ និងការវាយតម្លៃត្រឹមត្រូវមានសារៈសំខាន់។

ការពិនិត្យស្វែងរកតាំងពីដំណាក់កាលដំបូង អាចជួយកំណត់បញ្ហាប្រព័ន្ធទឹករងៃ និងណែនាំពីជំហានបន្តបន្ទាប់សម្រាប់ការតាមដាន, ការរៀបចំផែនការព្យាបាល, ឬការថែទាំពីគ្រូពេទ្យឯកទេស។

តើអ្វីទៅជាការពិនិត្យណែនាំដោយប្រព័ន្ធ ICG Lymphography?
ICG Lymphography-Guided Screening គឺជាវិធីសាស្ត្រថតរូបភាពប្រព័ន្ធទឹករងៃដែលប្រើប្រាស់ដើម្បីវាយតម្លៃទីតាំង និងលំហូរនៃសរសៃទឹករងៃ។ វាប្រើប្រាស់សារធាតុ Indocyanine Green (ហៅកាត់ថា ICG) ដើម្បីជួយបង្កើតរូបភាពសរសៃទឹករងៃឱ្យមើលឃើញច្បាស់ក្នុងអំឡុងពេលពិនិត្យ។

ផ្អែកលើព័ត៌មានកញ្ចប់ពិនិត្យ ការពិនិត្យដោយប្រព័ន្ធ ICG Lymphography គឺ៖

  • មានសុវត្ថិភាព និងគ្មានកាំរស្មីអ៊ិច
  • មានកម្រិតហានិភ័យទាបនៃប្រតិកម្មអាលែហ្សី
  • មានប្រយោជន៍សម្រាប់ការកំណត់ទីតាំងសរសៃទឹករងៃបានយ៉ាងច្បាស់លាស់
  • រោគសញ្ញាទូទៅនៃជំងឺហើមទឹករងៃ

អ្នកអាចពិចារណាលើការពិនិត្យ ប្រសិនបើអ្នកជួបប្រទះ ៖

  • អារម្មណ៍ធ្ងន់ដៃជើង
  • អារម្មណ៍តឹងណែនដៃជើង
  • ការហើមដែលមិនបាត់ទៅវិញ
  • ការថយចុះភាពបត់បែននៃសន្លាក់/ដៃជើង
  • ការក្រាស់ឡើងនៃស្បែក
  • ការរលាកកោសិកាស្បែករើឡើងវិញ (Recurrent cellulitis)
  • អារម្មណ៍មិនស្រួល ឬមានសម្ពាធនៅក្នុងដៃជើងដែលរងផលប៉ះពាល់
  • ការប្រែប្រួលទំហំ ឬរូបរាងនៃដៃជើង

តើអ្នកណាខ្លះដែលអាចមានហានិភ័យនៃជំងឺហើមទឹករងៃ?

អ្នកអាចមានហានិភ័យនៃជំងឺហើមទឹករងៃ ប្រសិនបើអ្នក ៖

  • ធ្លាប់បានទទួលការវះកាត់ ឬការព្យាបាលដោយបាញ់កាំរស្មី
  • ធ្លាប់ជួបប្រទះរបួសដៃ ឬជើង
  • មានលក្ខខណ្ឌប្រព័ន្ធទឹករងៃតពូជ
  • មានការហើមជាប់ជាប្រចាំបន្ទាប់ពីការព្យាបាលជំងឺមហារីក

តើអ្វីទៅជាកញ្ចប់ការពិនិត្យស្វែងរកជំងឺហើមទឹករងៃ (Lymphoedema Screening Package)?
កញ្ចប់ការពិនិត្យស្វែងរកជំងឺហើមទឹករងៃ គឺជាកញ្ចប់ពិនិត្យសម្រាប់បុគ្គលដែលមានការហើមដៃជើងជាប់ជាប្រចាំ, អារម្មណ៍ធ្ងន់, តឹងណែន, ឬមានការសង្ស័យថាមានបញ្ហាប្រព័ន្ធទឹករងៃ។ វា រួមបញ្ចូលទាំងការពិនិត្យណែនាំដោយប្រព័ន្ធ ICG Lymphography (ICG Lymphography-Guided Screening) ដើម្បីជួយវាយតម្លៃទីតាំង និងលំហូរនៃសរសៃទឹករងៃ។

តើអ្វីទៅជាជំងឺហើមទឹករងៃ (Lymphoedema)?
ជំងឺហើមទឹករងៃ គឺជាស្ថានភាពមួយដែលអាចកើតឡើងនៅពេលដែលរាវទឹករងៃមិនអាចហូរចាក់បានត្រឹមត្រូវ ដែលបណ្តាលឱ្យមានការហើម, អារម្មណ៍ធ្ងន់, តឹងណែន, ឬមានអារម្មណ៍មិនស្រួលនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

តើរោគសញ្ញាដំបូងនៃជំងឺហើមទឹករងៃមានអ្វីខ្លះ?
រោគសញ្ញាដំបូងអាចរួមមាន អារម្មណ៍ធ្ងន់ដៃជើង, អារម្មណ៍តឹងណែន, ការហើម, ការថយចុះភាពបត់បែននៃសន្លាក់/ដៃជើង, ការក្រាស់ឡើងនៃស្បែក, ឬការរលាកកោសិកាស្បែករើឡើងវិញ។ រោគសញ្ញាទាំងនេះអាចកើតឡើង សូម្បីតែមុនពេលការហើមលេចឡើងមើលឃើញច្បាស់ក៏ដោយ។

តើគ្រប់ការហើមទាំងអស់បន្ទាប់ពីការព្យាបាលជំងឺមហារីក សុទ្ធតែជាជំងឺហើមទឹករងៃមែនដែរឬទេ?
មិនមែនទេ! មិនមែនគ្រប់ការហើមបន្ទាប់ពីការព្យាបាលជំងឺមហារីក សុទ្ធតែជាជំងឺហើមទឹករងៃនោះទេ។ មូលហេតុផ្សេងទៀត ដូចជា ជំងឺកកឈាមក្នុងសរសៃវ៉ែនជាន់ជ្រៅ, ការឆ្លងរោគ, ខ្សោយបេះដូង, ជំងឺតម្រងនោម, ជំងឺសរសៃវ៉ែនដំណើរការមិនល្អ, ឬការរើឡើងវិញនៃជំងឺមហារីក អាចនឹងត្រូវធ្វើការពិនិត្យជម្រុះចេញ។

តើអ្វីទៅជាការពិនិត្យណែនាំដោយប្រព័ន្ធ ICG Lymphography?
ICG Lymphography-Guided Screening គឺជាវិធីសាស្ត្រថតរូបភាពដែលជួយបង្កើតរូបភាពសរសៃទឹករងៃ និងកំណត់ទីតាំងសរសៃទឹករងៃបានយ៉ាងច្បាស់លាស់។

តើការពិនិត្យ ICG Lymphography មានសុវត្ថិភាពដែរឬទេ?
ផ្អែកលើព័ត៌មានកញ្ចប់ពិនិត្យ ការពិនិត្យនេះគឺមានសុវត្ថិភាព, គ្មានកាំរស្មីអ៊ិច, និងកាត់បន្ថយហានិភ័យនៃប្រតិកម្មអាលែហ្សី។

តើអ្នកណាខ្លះដែលគួរពិចារណាលើការពិនិត្យនេះ?
ការពិនិត្យនេះ អាចស័ក្តិសមសម្រាប់បុគ្គលដែលមានការហើមដៃជើងជាប់ជាប្រចាំ, អារម្មណ៍ធ្ងន់ ឬតឹងណែនដៃជើង, ធ្លាប់មានប្រវត្តិវះកាត់ ឬព្យាបាលដោយបាញ់កាំរស្មី, ធ្លាប់ជួបប្រទះរបួសដៃ ឬជើង, មានលក្ខខណ្ឌប្រព័ន្ធទឹករងៃតពូជ, ឬមានការហើមបន្ទាប់ពីការព្យាបាលជំងឺមហារីក។

តើការព្យាបាលជំងឺមហារីកប្រភេទណាខ្លះដែលទាក់ទងនឹងជំងឺហើមទឹករងៃ?
ជំងឺហើមទឹករងៃ អាចកើតឡើងបន្ទាប់ពីការព្យាបាលជំងឺមហារីក ដូចជា មហារីកសុដន់, មហារីករោគស្ត្រី, មហារីកប្រូស្តាត, មហារីកស្បែក, មហារីកក្បាល និងក, មហារីកប្លោកនោម ឬពោះវៀនធំផ្នែកខាងក្រោម, និងមហារីកសាច់ដុំ/ឆ្អឹង អាស្រ័យលើតំបន់ព្យាបាល និងការពាក់ព័ន្ធនៃប្រព័ន្ធទឹករងៃ។

តើតម្រូវឱ្យមានការពិគ្រោះយោបល់ដែរឬទេ?
បាទ តម្រូវឱ្យមាន! ការពិគ្រោះយោបល់ផ្ទាល់ខ្លួន គឺតម្រូវឱ្យធ្វើឡើងដើម្បីវាយតម្លៃពីសមស្របភាព និងកំណត់ផែនការពិនិត្យដែលសមរម្យ។

តើតម្រូវឱ្យមានការជួបពិនិត្យតាមដានដែរឬទេ?
បាទ តម្រូវឱ្យមាន! ការពិនិត្យនេះតម្រូវឱ្យមានការជួបពិនិត្យតាមដានលើកទី 2 នៅថ្ងៃបន្ទាប់។ ចំពោះវេជ្ជបណ្ឌិតដែលចូលរួម នឹងមិនមានការទារកម្រៃសេវាពិគ្រោះយោបល់បន្ថែមសម្រាប់ការជួបពិនិត្យនេះ ក្រោមប្រូម៉ូសិនកញ្ចប់ពិនិត្យឡើយ។

តើមាននីតិវិធី ឬការព្យាបាលបន្ថែមផ្សេងទៀតរាប់បញ្ចូលដែរឬទេ?
មិនមានទេ! នីតិវិធីបន្ថែម, ថ្នាំសង្កូវ, សម្ភារប្រើប្រាស់បាត់បង់, សម្ភារវេជ្ជសាស្ត្រ, ឬការស្រាវជ្រាវ/ពិនិត្យផ្សេងទៀត មិនត្រូវបានរាប់បញ្ចូលក្នុងកញ្ចប់នេះទេ។

តើអ្នកជំងឺអន្តរជាតិអាចកក់កញ្ចប់ពិនិត្យនេះនៅប្រទេសម៉ាឡេស៊ីបានដែរឬទេ?
បាន! កញ្ចប់នេះគឺអនុវត្តបានសម្រាប់តែអ្នកជំងឺអន្តរជាតិ និងអ្នកជំងឺដែលចំណាយថវិកាផ្ទាល់ខ្លួនប៉ុណ្ណោះ។ អ្នកជំងឺអន្តរជាតិអាចកក់កញ្ចប់ការពិនិត្យស្វែងរកជំងឺហើមទឹករងៃ នៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City Kuala Lumpur បាន។

  1. កញ្ចប់សេវាកម្មនេះមានសុពលភាពសម្រាប់តែអ្នកជំងឺអន្តរជាតិត៉ុណ្ណោះ។
  2. តម្លៃត្រូវបង់ពន្ធលើការលក់ និងសេវាកម្ម (SST) 6% និងអាចមានការផ្លាស់ប្តូរដោយមិនបាច់ជូនដំណឹងជាមុន។
  3. តម្លៃគឺគិតផ្អែកលើមនុស្សម្នាក់ៗ ជាប្រាក់រៀលម៉ាឡេស៊ី (RM)។
  4. បន្ទាប់ពីការទូទាត់ប្រាក់បានបញ្ចប់ ការលុបចោលមិនត្រូវបានអនុញ្ញាតឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំទទួលយកការស្នើសុំផ្លាស់ប្តូរកាលបរិច្ឆេទ ប្រសិនបើកាលបរិច្ឆេទនោះស្ថិតនៅក្នុងកំឡុងពេលនៃយុទ្ធនាការ។
  5. ការបញ្ជាទិញដែលបានបញ្ជាក់រួច មិនអាចសងប្រាក់វិញ និងមិនអាចផ្ទេរជូនអ្នកផ្សេងបានឡើយ។
  6. តម្លៃមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026។
  7. កញ្ចប់សេវាកម្មដែលបានទិញត្រូវតែប្រើប្រាស់ក្នុងរយៈពេល 3 ខែ រាប់បញ្ចូលទាំងការកក់ការណាត់ជួប និងការទទួលសេវាកម្មទាំងស្រុង។
  8. ការកក់ការណាត់ជួបត្រូវធ្វើឡើងយ៉ាងតិច 7 ថ្ងៃមុន។
  9. ម៉ោងបម្រើសេវាពិនិត្យគឺមានចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង 08:00 ដល់ 17:00 តែប៉ុណ្ណោះ។ សូមចំណាំថា មិនមានការផ្តល់សេវាពិនិត្យនៅថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកជាសាធារណៈឡើយ។
  10. អ្នកធ្វើដំណើរមានភារកិច្ចទទួលខុសត្រូវលើការស្នើសុំទិដ្ឋាការ (Visa) ដោយខ្លួនឯង។
  11. លក្ខខណ្ឌផ្សេងៗ ព្រមទាំងតម្លៃ អាចនឹងមានការផ្លាស់ប្តូរដោយមិនបាច់ជូនដំណឹងជាមុន។
  12. សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិរបស់យើងខ្ញុំតាមរយៈ WhatsApp: +(60)19-200 9191 ឬ អ៊ីមែល៖ [email protected]។
Dr Tan Geok Puan
Dr Jeffrey Chan Chee Yean
Specialty
Plastic & Reconstructive Surgery
Languages
English, Bahasa Malaysia, Mandarin (Basic), Cantonese (Basic)
Gender
Male
Qualifications
MB BCh BAO BA (Trinity College Dublin),  MRCS (Ireland),  MMedSci[Hons] (Ireland),  European Diploma in Hand Surgery (FESSH),  FRCSI(Plast),  PhD (Ireland). Aesthetic Fellowship (DAFPRS),  Hand & Wrist Surgery Fellowship (London),  Advanced Reconstructive Microsurgery & Lymphatic Surgery Fellowship (Taiwan), Lymphoedema Surgery Fellowship (Japan).  
Location
Tower B, 2-13, 2nd Floor