កញ្ចប់ Dual Comprehensive Plus (Year End Sale)
Dual Comprehensive Plus Health Screening Package
Dual Comprehensive Plus Health Screening Package គឺជាកញ្ចប់ពិនិត្យសុខភាពកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើងសម្រាប់មនុស្ស 2 នាក់ ដែលចង់ទទួលបានការពិនិត្យ និងវាយតម្លៃសុខភាពកាន់តែលម្អិត និងទូលំទូលាយជាមួយគ្នានៅ Sunway Medical Centre, Sunway City Kuala Lumpur។
កញ្ចប់នេះមានការធ្វើតេស្តបន្ថែម បើប្រៀបធៀបទៅនឹងកញ្ចប់ Comprehensive ដោយផ្តល់នូវការវាយតម្លៃសុខភាពកាន់តែទូលំទូលាយ ដើម្បីជួយរកឃើញហានិភ័យសុខភាពដែលអាចកើតមានបានទាន់ពេល និងជួយឱ្យលោកអ្នកយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពសុខភាពទូទៅរបស់ខ្លួន។
លោកអ្នកអាចជ្រើសរើសពីជម្រើសកញ្ចប់ពិនិត្យសុខភាពដូចខាងក្រោម៖
- Comprehensive Plus Male + Comprehensive Plus Female
- Comprehensive Plus Male + Comprehensive Plus Male
- Comprehensive Plus Female + Comprehensive Plus Female
រាល់ការកក់កញ្ចប់នីមួយៗ នឹងទទួលបាន ការស្នាក់នៅដោយឥតគិតថ្លៃរយៈពេល 3 ថ្ងៃ 2 យប់ (3D2N) នៅ Sunway Sanctuary ក្នុងបន្ទប់ One Bedroom Deluxe (រួមបញ្ចូលអាហារពេលព្រឹក)។
Sunway Sanctuary មានច្រកតភ្ជាប់ដោយផ្ទាល់ទៅកាន់ Sunway Medical Centre ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងការមកតាមការណាត់ជួបពិនិត្យសុខភាព។
មិនថាលោកអ្នកមានគម្រោងពិនិត្យសុខភាពជាមួយដៃគូ សមាជិកគ្រួសារ ឬមិត្តភក្តិនោះទេ កញ្ចប់នេះផ្តល់ភាពងាយស្រួលក្នុងការយកចិត្តទុកដាក់លើសុខភាពជាមួយគ្នា ព្រមទាំងទទួលបានការស្នាក់នៅដោយឥតគិតថ្លៃផងដែរ។
Dual Comprehensive Plus Health Screening Package
Dual Comprehensive Plus Health Screening Package គឺជាកញ្ចប់ពិនិត្យសុខភាពបង្ការកម្រិតខ្ពស់នៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានរចនាឡើងសម្រាប់ មនុស្សពេញវ័យ 2 នាក់ ដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ និងចង់ទទួលបានការពិនិត្យ និងវាយតម្លៃសុខភាពកាន់តែស៊ីជម្រៅជាមួយគ្នា។
កញ្ចប់នេះត្រូវបានរចនាឡើងសម្រាប់ទាំងបុរស និងស្ត្រី ដោយផ្តល់ជូនការធ្វើតេស្តពិនិត្យសុខភាពបន្ថែម ដើម្បីវាយតម្លៃហានិភ័យសុខភាពទាក់ទងនឹងអាយុ និងរបៀបរស់នៅឱ្យបានកាន់តែទូលំទូលាយ។ កញ្ចប់នេះគាំទ្រដល់ការរកឃើញបញ្ហាសុខភាពបានទាន់ពេល ការថែទាំសុខភាពបង្ការ និងការគ្រប់គ្រងសុខភាពដោយសកម្ម ដើម្បីជួយឱ្យបុគ្គលម្នាក់ៗយល់ដឹងកាន់តែច្បាស់ និងពេញលេញអំពីស្ថានភាពសុខភាពទូទៅរបស់ខ្លួន។
កញ្ចប់នេះមានផ្តល់ជូននៅ Sunway Medical Centre, Sunway City Kuala Lumpur ហើយស័ក្តិសមសម្រាប់អ្នកជំងឺអន្តរជាតិដែលកំពុងស្វែងរកសេវាពិនិត្យសុខភាពប្រចាំឆ្នាំដ៏ទូលំទូលាយ និងលម្អិតនៅប្រទេសម៉ាឡេស៊ី មិនថាជាមួយដៃគូ សមាជិកគ្រួសារ ឬមិត្តភក្តិនោះទេ។
1. កំណត់ចំណាំសំខាន់ៗ / ការត្រៀមខ្លួនមុនពេលណាត់ជួប
- សូមតមអាហារយ៉ាងហោចណាស់ 8–10 ម៉ោងមុនពេលណាត់ជួប។ លោកអ្នកអាចពិសាបានតែទឹកធម្មតាប៉ុណ្ណោះ។
- សូមពន្យារពេលលេបថ្នាំប្រចាំពេលព្រឹក (លើកលែងតែថ្នាំព្យាបាលជំងឺលើសសម្ពាធឈាម) ប្រសិនបើគ្រូពេទ្យមិនបានណែនាំផ្សេងពីនេះ។
- សម្រាប់ស្ត្រីដែលត្រូវធ្វើការថតពិនិត្យសុដន់ (Mammogram) សូមជៀសវាងការប្រើប្រាស់ផលិតផលបំបាត់ក្លិនខ្លួន ឬម្សៅតាល់ក៍។
- សូមយករូបភាពថតពិនិត្យសុដន់ (Mammogram) ពីមុនមកជាមួយ ប្រសិនបើមាន ដើម្បីធ្វើការប្រៀបធៀប។
- ការធ្វើតេស្ត Pap smear គួរធ្វើនៅ 7 ថ្ងៃបន្ទាប់ពីថ្ងៃចុងក្រោយនៃការមករដូវ។
2. សម្ភារៈ និងឯកសារដែលត្រូវយកមកជាមួយ
- សម្លៀកបំពាក់ និងស្បែកជើងដែលមានផាសុកភាព សម្រាប់ការធ្វើតេស្តសមត្ថភាពបេះដូងដោយការរត់លើម៉ាស៊ីន (Cardiac Stress Test – Treadmill)។
- របាយការណ៍វេជ្ជសាស្ត្រពីមុន ប្រសិនបើមាន ជាពិសេសរូបភាព X-ray, MRI ឬ CT scan ពីការពិនិត្យសុខភាពលើកមុន ដើម្បីធ្វើការប្រៀបធៀប។
- វ៉ែនតា (ប្រសិនបើមានប្រើប្រាស់) សម្រាប់ការធ្វើតេស្តពិនិត្យចក្ខុវិស័យ។
3. តើការពិនិត្យសុខភាពត្រូវចំណាយពេលប៉ុន្មាន?
-
រយៈពេលនៃការពិនិត្យសុខភាពអាចប្រែប្រួល អាស្រ័យលើជម្រើសកញ្ចប់ពិនិត្យសុខភាពដែលបានជ្រើសរើស។ ជាមធ្យម ដំណើរការទាំងមូល រួមទាំងការពិនិត្យសុខភាពដោយគ្រូពេទ្យ ត្រូវចំណាយពេលប្រហែល 4–6 ម៉ោង។
4. តើកញ្ចប់ Dual Comprehensive Package រួមបញ្ចូលការស្នាក់នៅដែរឬទេ?
-
បាទ/ចាស។ រាល់ការកក់កញ្ចប់នីមួយៗ រួមបញ្ចូលការស្នាក់នៅដោយឥតគិតថ្លៃរយៈពេល 3 ថ្ងៃ 2 យប់ (3D2N) នៅ Sunway Sanctuary ក្នុងបន្ទប់ One Bedroom Deluxe (រួមបញ្ចូលអាហារពេលព្រឹក)។
- កញ្ចប់សេវាកម្មនេះ មានសុពលភាពសម្រាប់តែអ្នកជំងឺអន្តរជាតិប៉ុណ្ណោះ។
- អ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ ឬស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ មិនត្រូវបានលើកទឹកចិត្តឱ្យធ្វើការពិនិត្យសុខភាពនេះឡើយ។ សូមទាក់ទងមកកាន់ មជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ ដើម្បីទទួលបានការប្រឹក្សាបន្ថែម។
- តម្លៃនេះមិនទាន់រាប់បញ្ចូលពន្ធលើការលក់ និងសេវាកម្ម (SST) ៦% នៅឡើយទេ ហើយតម្លៃអាចនឹងមានការប្រែប្រួលដោយមិនចាំបាច់ជូនដំណឹងជាមុន។
- តម្លៃនេះគិតសម្រាប់មនុស្សម្នាក់ និងទូទាត់ជាប្រាក់ម៉ាឡេស៊ី (RM)។
- ការស្នាក់នៅសណ្ឋាគារត្រូវបង់ពន្ធទេសចរណ៍ចំនួន RM10.00 និងថ្លៃសេវានិរន្តរភាពចំនួន RM7.00 ក្នុងមួយបន្ទប់ ក្នុងមួយយប់។ ថ្លៃសេវាទាំងនេះនឹងត្រូវបានប្រមូលនៅពេលចុះឈ្មោះចូលស្នាក់នៅ (Check-in)។
- បន្ទាប់ពីការទូទាត់ប្រាក់បានជោគជ័យ ការលុបចោលមិនត្រូវបានអនុញ្ញាតឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកអាចធ្វើការស្នើសុំផ្លាស់ប្តូរថ្ងៃណាត់ជួបបាន ក្នុងលក្ខខណ្ឌដែលកាលបរិច្ឆេទថ្មីនោះ ស្ថិតនៅក្នុងអំឡុងពេលកម្មវិធីនេះ។
- រាល់ការបញ្ជាទិញដែលបានបញ្ជាក់រួចរាល់ មិនអាចប្តូរយកប្រាក់វិញ និងមិនអាចផ្ទេរសិទ្ធិឱ្យអ្នកដទៃបានឡើយ។
- ការណាត់ជួបត្រូវតែបានកក់ និងការពិនិត្យសុខភាពត្រូវតែបានបញ្ចប់នៅត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ ឬមុនកាលបរិច្ឆេទនេះ។
- កញ្ចប់សេវាកម្មដែលបានបញ្ជាទិញត្រូវតែប្រើក្នុងរយៈពេល 3 ខែ រួមទាំងការកក់ការណាត់ជួប និងការពិនិត្យមើលសេវាកម្ម។
- កញ្ចប់សេវាកម្មនេះ មានសុពលភាពសម្រាប់មនុស្សពេញវ័យ ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។
- ការកក់ការណាត់ជួប ត្រូវធ្វើឡើងយ៉ាងហោចណាស់មុន ៧ថ្ងៃ។
- ម៉ោងពិនិត្យដែលនៅទំនេរធ្វើការគឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨:០០ ព្រឹក ដល់ ០៥:០០ ល្ងាចប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការពិនិត្យសុខភាពមិនមានផ្ដល់ជូននៅថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិនោះទេ។
- ទោះបីជាកញ្ចប់ពិនិត្យសុខភាពត្រូវបានកំណត់ជាលក្ខណៈស្តង់ដារក៏ដោយ លោកអ្នកក៏អាចស្នើសុំធ្វើការពិនិត្យបន្ថែមផ្សេងៗទៀតបាននៅមជ្ឈមណ្ឌលសុខភាព (Wellness Centre)។ សម្រាប់ជំនួយ ឬព័ត៌មានបន្ថែម សូមទាក់ទងមកកាន់បញ្ជរមជ្ឈមណ្ឌលសុខភាពដោយផ្ទាល់។ សូមបញ្ជាក់ថា ការពិនិត្យបន្ថែមណាមួយនឹងត្រូវគិតថ្លៃសេវាបន្ថែម។
- អ្នកដំណើរមានភារកិច្ចទទួលខុសត្រូវរៀបចំទិដ្ឋាការ (Visa) ដោយខ្លួនឯង។
- លក្ខខណ្ឌផ្សេងៗ រួមទាំងតម្លៃ អាចនឹងមានការប្រែប្រួលដោយមិនជម្រាបជូនដំណឹងជាមុន។
- សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ មជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ របស់យើងខ្ញុំតាមរយៈ WhatsApp លេខ៖ +(60)19-200 9191 ឬអ៊ីម៉ែលមកកាន់ [email protected].
តារាងប្រៀបធៀបកញ្ចប់ពិនិត្យសុខភាពបុរស
| ការពិនិត្យដែលរួមបញ្ចូលក្នុងកញ្ចប់ | កញ្ចប់ Essential |
កញ្ចប់ Comprehensive |
កញ្ចប់ Comprehensive Plus |
|---|---|---|---|
| ការពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតពិនិត្យសុខភាព | ✓ | ✓ | ✓ |
| ធ្វើតេស្តមើលដឺក្រេភ្នែក | ✓ | ✓ | ✓ |
| ធ្វើតេស្តឈាម | |||
| ការរាប់គ្រាប់ឈាម | ✓ | ✓ | ✓ |
| តេស្តល្បឿនកកនៃគ្រាប់ឈាមក្រហម | ✓ | ✓ | ✓ |
| កំណត់ប្រភេទក្រុមឈាម (ABO & Rh) | ✓ | ✓ | ✓ |
| ពិនិត្យមុខងារតម្រងនោម | ✓ | ✓ | ✓ |
| ពិនិត្យសុខភាពថ្លើម | ✓ | ✓ | ✓ |
| ពិនិត្យជាតិខ្លាញ់ល្អ និងជាតិខ្លាញ់អាក្រក់ក្នុងឈាម | ✓ | ✓ | ✓ |
| ពិនិត្យជាតិស្ករនៅក្នុងឈាម | ✓ | ✓ | ✓ |
| ពិនិត្យជាតិស្ករជាមធ្យម HbA1c | ✓ | ✓ | ✓ |
| ពិនិត្យកម្រិតជាតិអាស៊ីតអ៊ុយរិច | ✓ | ✓ | ✓ |
| អង់ទីគ័ររលាកថ្លើមប្រភេទ A | ✓ | ✓ | ✓ |
| អង់ទីគ័ររលាកថ្លើមប្រភេទ B | ✓ | ✓ | ✓ |
| អង់ទីគ័ររលាកថ្លើមប្រភេទ C | ✓ | ✓ | ✓ |
| ពិនិត្យក្រពេញទីរ៉ូអ៊ីត T3 | ✓ | ✓ | ✓ |
| ពិនិត្យក្រពេញទីរ៉ូអ៊ីត T4 | ✓ | ✓ | ✓ |
| ពិនិត្យអ័រម៉ូនរំញោចទីរ៉ូអ៊ីត (TSH) | ✓ | ✓ | ✓ |
| ការធ្វើតេស្តកម្រិតរលាកសន្លាក់ (RF) | ✓ | ✓ | ✓ |
| វីតាមីន D | — | — | ✓ |
| វីតាមីន B12 | — | — | ✓ |
| អាស៊ីតហ្វូលិក (Folate) | — | — | ✓ |
| ម៉ាញេស្យូម | — | — | ✓ |
| ជាតិដែក | — | — | ✓ |
| តេស្ត Ferritin / តេស្តវាស់កម្រិតប្រូតេអ៊ីនផ្ទុកជាតិដែក | — | — | ✓ |
| តេស្តអង់ទីហ្សែនជាក់លាក់នៃក្រពេញប្រូស្តាត (PSA) | — | ✓ | ✓ |
| ការពិនិត្យរកសាច់ដុំមហារីកបុរស (AFP, CEA, Ca-199, PSA) | — | — | ✓ |
| តេស្តវីរុស អេបស្តាញ បារ សម្រាប់ពិនិត្យរកមហារីកច្រមុះខាងក្រោយ (NPC) | — | — | ✓ |
| ការពិនិត្យទឹកនោម FEME | ✓ | ✓ | ✓ |
| ការពិនិត្យផ្សេងៗទៀត | |||
| ការវាស់ចង្វាក់បេះដូង | ✓ | ✓ | ✓ |
| ការវាស់បរិមាណខ្យល់ដង្ហើម Spirometry | — | ✓ | ✓ |
| ការវាស់លំហូរទឹកនោម (Uroflowmetry) និងការវាស់បរិមាណទឹកនោមដែលនៅសេសសល់ក្នុងប្លោកនោម (Residual Urine Volume - RUV) | — | ✓ | ✓ |
| ការវាស់សម្ពាធឈាមដៃ និងជើង | — | ✓ | ✓ |
| ការធ្វើ X-ray សួត | ✓ | ✓ | ✓ |
| អេកូពោះ និងត្រគាក | ✓ | ✓ | ✓ |
| ការពិនិត្យកំហាប់ឆ្អឺង (BDM) | — | — | ✓ |
| ការត្រួតពិនិត្យភ្នែក (Glaucoma) ដោយវេជ្ជបណ្ឌិតឯកទេស | — | ✓ | ✓ |
| ការពិនិត្យសមាសភាពរាងកាយ (InBody Test) | — | ✓ | ✓ |
| ការប្រឹក្សារបបអាហារដោយអ្នកឯកទេស | — | ✓ | ✓ |
| គូប៉ុងអាហារ | ✓ | ✓ | ✓ |
តារាងប្រៀបធៀបកញ្ចប់ពិនិត្យសុខភាពស្ត្រី
| ការពិនិត្យដែលរួមបញ្ចូលក្នុងកញ្ចប់ | កញ្ចប់ Essential |
កញ្ចប់ Vitality |
កញ្ចប់ Executive |
កញ្ចប់ Comprehensive |
កញ្ចប់ Comprehensive Plus |
|---|---|---|---|---|---|
| ការពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតពិនិត្យសុខភាព | ✓ | ✓ | ✓ | ✓ | ✓ |
| ធ្វើតេស្តមើលដឺក្រេភ្នែក | ✓ | ✓ | ✓ | ✓ | ✓ |
| ធ្វើតេស្តឈាម | |||||
| ការរាប់គ្រាប់ឈាម | ✓ | ✓ | ✓ | ✓ | ✓ |
| តេស្តល្បឿនកកនៃគ្រាប់ឈាមក្រហម | ✓ | ✓ | ✓ | ✓ | ✓ |
| កំណត់ប្រភេទក្រុមឈាម (ABO & Rh) | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យមុខងារតម្រងនោម | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យសុខភាពថ្លើម | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យជាតិខ្លាញ់ល្អ និងជាតិខ្លាញ់អាក្រក់ក្នុងឈាម | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យជាតិស្ករនៅក្នុងឈាម | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យជាតិស្ករជាមធ្យម HbA1c | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យកម្រិតជាតិអាស៊ីតអ៊ុយរិច | ✓ | ✓ | ✓ | ✓ | ✓ |
| អង់ទីគ័ររលាកថ្លើមប្រភេទ A | ✓ | ✓ | ✓ | ✓ | ✓ |
| អង់ទីគ័ររលាកថ្លើមប្រភេទ B | ✓ | ✓ | ✓ | ✓ | ✓ |
| អង់ទីគ័ររលាកថ្លើមប្រភេទ C | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យក្រពេញទីរ៉ូអ៊ីត T3 | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យក្រពេញទីរ៉ូអ៊ីត T4 | ✓ | ✓ | ✓ | ✓ | ✓ |
| ពិនិត្យអ័រម៉ូនរំញោចទីរ៉ូអ៊ីត (TSH) | ✓ | ✓ | ✓ | ✓ | ✓ |
| ការធ្វើតេស្តកម្រិតរលាកសន្លាក់ (RF) | ✓ | ✓ | ✓ | ✓ | ✓ |
| វីតាមីន D | — | — | — | ✓ | ✓ |
| វីតាមីន B12 | — | — | — | — | ✓ |
| អាស៊ីតហ្វូលិក (Folate) | — | — | — | — | ✓ |
| ម៉ាញេស្យូម | — | — | — | — | ✓ |
| ជាតិដែក | — | — | — | — | ✓ |
| តេស្ត Ferritin / តេស្តវាស់កម្រិតប្រូតេអ៊ីនផ្ទុកជាតិដែក | — | — | — | — | ✓ |
| ការពិនិត្យរកដុំសាច់មហារីកសម្រាប់ស្ត្រី (AFP, CEA, CA-199, CA 153) | — | — | — | — | ✓ |
| តេស្តវីរុស អេបស្តាញ បារ សម្រាប់ពិនិត្យរកមហារីកច្រមុះខាងក្រោយ (NPC) | — | — | — | — | ✓ |
| ការពិនិត្យទឹកនោម FEME | ✓ | ✓ | ✓ | ✓ | ✓ |
| ការតេស្តកោសិកាមាត់ស្បូន | — | ✓ | ✓ | ✓ | ✓ |
| ការពិនិត្យផ្សេងៗទៀត | |||||
| ការវាស់ចង្វាក់បេះដូង | ✓ | ✓ | ✓ | ✓ | ✓ |
| ការវាស់បរិមាណខ្យល់ដង្ហើម Spirometry | — | — | — | ✓ | ✓ |
| ការវាស់សម្ពាធឈាមដៃ និងជើង | — | — | — | ✓ | ✓ |
| ការធ្វើ X-ray សួត | ✓ | ✓ | ✓ | ✓ | ✓ |
| អេកូពោះ និងត្រគាក | ✓ | ✓ | ✓ | ✓ | ✓ |
| ការធ្វើអេកូពិនិត្យសុដន់ | — | ✓ | — | ✓ | ✓ |
| ការថតពិនិត្យសុដន់ដោយ 3D Mammography | — | — | ✓ | ✓ | ✓ |
| ការពិនិត្យកំហាប់ឆ្អឺង (BDM) | — | — | — | ✓ | ✓ |
| ការត្រួតពិនិត្យភ្នែក (Glaucoma) ដោយវេជ្ជបណ្ឌិតឯកទេស | — | — | ✓ | ✓ | ✓ |
| ការពិនិត្យសមាសភាពរាងកាយ (InBody Test) | — | ✓ | ✓ | ✓ | ✓ |
| ការប្រឹក្សារបបអាហារដោយអ្នកឯកទេស | — | ✓ | ✓ | ✓ | ✓ |
| គូប៉ុងអាហារ | ✓ | ✓ | ✓ | ✓ | ✓ |
