11.11 Promo
prom label

កញ្ចប់ Dual Essential (Year End Sale)


តម្លៃទាំងអស់ដែលបានបង្ហាញ មិនរួមបញ្ចូល SST 6% ទេ
តម្លៃ៖
:
RM 2,160.00
តម្លៃប្រហាក់ប្រហែលគិតជា
:
RM 2,160.00
បរិមាណ៖
:
*កាលបរិច្ឆេទណាត់ជួបដែលអ្នកបានជ្រើសរើសមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ បន្ទាប់ពីអ្នកបានបញ្ចប់ការទូទាត់ប្រាក់ ក្រុមការងាររបស់យើងនឹងទាក់ទងទៅអ្នក ដើម្បីបញ្ជាក់កាលបរិច្ឆេទណាត់ជួបរបស់អ្នក។
Loading ...

Dual Essential Health Screening Package

Dual Essential Health Screening Package គឺជាកញ្ចប់ពិនិត្យសុខភាពសម្រាប់មនុស្ស 2 នាក់ ដែលចង់ធ្វើការពិនិត្យសុខភាពជាមួយគ្នានៅ Sunway Medical Centre, Sunway City Kuala Lumpur។

លោកអ្នកអាចជ្រើសរើសពីជម្រើសកញ្ចប់ពិនិត្យសុខភាពដូចខាងក្រោម៖

  • Dual Essential (Male/Female)
  • Essential Male + Vitality Female

រាល់ការកក់កញ្ចប់នីមួយៗ នឹងទទួលបាន ការស្នាក់នៅដោយឥតគិតថ្លៃរយៈពេល 3 ថ្ងៃ 2 យប់ (3D2N) នៅ Sunway Sanctuary ក្នុងបន្ទប់ Deluxe Studio (មិនរួមបញ្ចូលអាហារពេលព្រឹក)។ Sunway Sanctuary មានច្រកតភ្ជាប់ដោយផ្ទាល់ទៅកាន់ Sunway Medical Centre ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងការមកតាមការណាត់ជួបពិនិត្យសុខភាព។

មិនថាលោកអ្នកមានគម្រោងពិនិត្យសុខភាពជាមួយដៃគូ សមាជិកគ្រួសារ ឬមិត្តភក្តិនោះទេ កញ្ចប់នេះផ្តល់ភាពងាយស្រួលក្នុងការយកចិត្តទុកដាក់លើសុខភាពជាមួយគ្នា ព្រមទាំងទទួលបានការស្នាក់នៅដោយឥតគិតថ្លៃផងដែរ។

Dual Essential Health Screening Package គឺជាកញ្ចប់ពិនិត្យសុខភាពបង្ការនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានរចនាឡើងសម្រាប់ មនុស្ស 2 នាក់ ដែលចង់ផ្តល់អាទិភាពដល់សុខភាព និងសុខុមាលភាពរបស់ខ្លួនជាមួយគ្នា។

កញ្ចប់នេះស័ក្តិសមសម្រាប់គូស្វាមីភរិយា សមាជិកគ្រួសារ ឬមិត្តភក្តិ ដោយផ្តល់ជូនជម្រើសពិនិត្យសុខភាពដែលសមស្របតាមតម្រូវការសុខភាព និងក្រុមអាយុផ្សេងៗគ្នា។ កញ្ចប់នេះជួយឱ្យបុគ្គលម្នាក់ៗអាចរកឃើញហានិភ័យសុខភាពទូទៅបានទាន់ពេល និងចាត់វិធានការថែទាំសុខភាពរបស់ខ្លួនជាមុន ដើម្បីរក្សាសុខភាពឱ្យបានល្អ។

កញ្ចប់នេះមានផ្តល់ជូននៅ Sunway Medical Centre, Sunway City Kuala Lumpur ហើយស័ក្តិសមសម្រាប់អ្នកជំងឺអន្តរជាតិដែលកំពុងស្វែងរកសេវាពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី ដែលមានភាពងាយស្រួល និងអាចទុកចិត្តបាន។

1. កំណត់ចំណាំសំខាន់ៗ / ការត្រៀមខ្លួនមុនពេលណាត់ជួប

  • សូមតមអាហារយ៉ាងហោចណាស់ 8–10 ម៉ោងមុនពេលណាត់ជួប។ លោកអ្នកអាចពិសាបានតែទឹកធម្មតាប៉ុណ្ណោះ។

  • សូមពន្យារពេលលេបថ្នាំប្រចាំពេលព្រឹក (លើកលែងតែថ្នាំព្យាបាលជំងឺលើសសម្ពាធឈាម) ប្រសិនបើគ្រូពេទ្យមិនបានណែនាំផ្សេងពីនេះ។

  • សម្រាប់ស្ត្រីដែលត្រូវធ្វើការថតពិនិត្យសុដន់ (Mammogram) សូមជៀសវាងការប្រើប្រាស់ផលិតផលបំបាត់ក្លិនខ្លួន ឬម្សៅតាល់ក៍។

  • សូមយករូបភាពថតពិនិត្យសុដន់ (Mammogram) ពីមុនមកជាមួយ ប្រសិនបើមាន ដើម្បីធ្វើការប្រៀបធៀប។

  • ការធ្វើតេស្ត Pap smear គួរធ្វើនៅ 7 ថ្ងៃបន្ទាប់ពីថ្ងៃចុងក្រោយនៃការមករដូវ។

2. សម្ភារៈ និងឯកសារដែលត្រូវយកមកជាមួយ

  • សម្លៀកបំពាក់ និងស្បែកជើងដែលមានផាសុកភាព សម្រាប់ការធ្វើតេស្តសមត្ថភាពបេះដូងដោយការរត់លើម៉ាស៊ីន (Cardiac Stress Test – Treadmill)។

  • របាយការណ៍វេជ្ជសាស្ត្រពីមុន ប្រសិនបើមាន ជាពិសេសរូបភាព X-ray, MRI ឬ CT scan ពីការពិនិត្យសុខភាពលើកមុន ដើម្បីធ្វើការប្រៀបធៀប។

  • វ៉ែនតា (ប្រសិនបើមានប្រើប្រាស់) សម្រាប់ការធ្វើតេស្តពិនិត្យចក្ខុវិស័យ។

3. តើការពិនិត្យសុខភាពត្រូវចំណាយពេលប៉ុន្មាន?

រយៈពេលនៃការពិនិត្យសុខភាពអាចប្រែប្រួល អាស្រ័យលើជម្រើសកញ្ចប់ពិនិត្យសុខភាពដែលបានជ្រើសរើស។ ជាមធ្យម ដំណើរការទាំងមូល រួមទាំងការពិនិត្យសុខភាពដោយគ្រូពេទ្យ ត្រូវចំណាយពេលប្រហែល 4–6 ម៉ោង។

4. តើកញ្ចប់ Dual Essential Package រួមបញ្ចូលការស្នាក់នៅដែរឬទេ?

បាទ/ចាស។ រាល់ការកក់កញ្ចប់នីមួយៗ រួមបញ្ចូលការស្នាក់នៅដោយឥតគិតថ្លៃរយៈពេល 3 ថ្ងៃ 2 យប់ (3D2N) នៅ Sunway Sanctuary ក្នុងបន្ទប់ Deluxe Studio។ ការស្នាក់នៅនេះមិនរួមបញ្ចូលអាហារពេលព្រឹកទេ។

  • កញ្ចប់សេវាកម្មនេះ មានសុពលភាពសម្រាប់តែអ្នកជំងឺអន្តរជាតិប៉ុណ្ណោះ។
  • អ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ ឬស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ មិនត្រូវបានលើកទឹកចិត្តឱ្យធ្វើការពិនិត្យសុខភាពនេះឡើយ។ សូមទាក់ទងមកកាន់ មជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ ដើម្បីទទួលបានការប្រឹក្សាបន្ថែម។
  • តម្លៃនេះមិនទាន់រាប់បញ្ចូលពន្ធលើការលក់ និងសេវាកម្ម (SST) ៦% នៅឡើយទេ ហើយតម្លៃអាចនឹងមានការប្រែប្រួលដោយមិនចាំបាច់ជូនដំណឹងជាមុន។
  • តម្លៃនេះគិតសម្រាប់មនុស្សម្នាក់ និងទូទាត់ជាប្រាក់ម៉ាឡេស៊ី (RM)។
  • ការស្នាក់នៅសណ្ឋាគារត្រូវបង់ពន្ធទេសចរណ៍ចំនួន RM10.00 និងថ្លៃសេវានិរន្តរភាពចំនួន RM7.00 ក្នុងមួយបន្ទប់ ក្នុងមួយយប់។ ថ្លៃសេវាទាំងនេះនឹងត្រូវបានប្រមូលនៅពេលចុះឈ្មោះចូលស្នាក់នៅ (Check-in)។
  • បន្ទាប់ពីការទូទាត់ប្រាក់បានជោគជ័យ ការលុបចោលមិនត្រូវបានអនុញ្ញាតឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកអាចធ្វើការស្នើសុំផ្លាស់ប្តូរថ្ងៃណាត់ជួបបាន ក្នុងលក្ខខណ្ឌដែលកាលបរិច្ឆេទថ្មីនោះ ស្ថិតនៅក្នុងអំឡុងពេលកម្មវិធីនេះ។
  • រាល់ការបញ្ជាទិញដែលបានបញ្ជាក់រួចរាល់ មិនអាចប្តូរយកប្រាក់វិញ និងមិនអាចផ្ទេរសិទ្ធិឱ្យអ្នកដទៃបានឡើយ។
  • ការណាត់ជួបត្រូវតែបានកក់ និងការពិនិត្យសុខភាពត្រូវតែបានបញ្ចប់នៅត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ ឬមុនកាលបរិច្ឆេទនេះ។
  • កញ្ចប់សេវាកម្មដែលបានបញ្ជាទិញត្រូវតែប្រើក្នុងរយៈពេល 3 ខែ រួមទាំងការកក់ការណាត់ជួប និងការពិនិត្យមើលសេវាកម្ម។
  • កញ្ចប់សេវាកម្មនេះ មានសុពលភាពសម្រាប់មនុស្សពេញវ័យ ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។
  • ការកក់ការណាត់ជួប ត្រូវធ្វើឡើងយ៉ាងហោចណាស់មុន ៧ថ្ងៃ។
  • ម៉ោងពិនិត្យដែលនៅទំនេរធ្វើការគឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨:០០ ព្រឹក ដល់ ០៥:០០ ល្ងាចប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការពិនិត្យសុខភាពមិនមានផ្ដល់ជូននៅថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិនោះទេ។
  • ទោះបីជាកញ្ចប់ពិនិត្យសុខភាពត្រូវបានកំណត់ជាលក្ខណៈស្តង់ដារក៏ដោយ លោកអ្នកក៏អាចស្នើសុំធ្វើការពិនិត្យបន្ថែមផ្សេងៗទៀតបាននៅមជ្ឈមណ្ឌលសុខភាព (Wellness Centre)។ សម្រាប់ជំនួយ ឬព័ត៌មានបន្ថែម សូមទាក់ទងមកកាន់បញ្ជរមជ្ឈមណ្ឌលសុខភាពដោយផ្ទាល់។ សូមបញ្ជាក់ថា ការពិនិត្យបន្ថែមណាមួយនឹងត្រូវគិតថ្លៃសេវាបន្ថែម។
  • អ្នកដំណើរមានភារកិច្ចទទួលខុសត្រូវរៀបចំទិដ្ឋាការ (Visa) ដោយខ្លួនឯង។
  • លក្ខខណ្ឌផ្សេងៗ រួមទាំងតម្លៃ អាចនឹងមានការប្រែប្រួលដោយមិនជម្រាបជូនដំណឹងជាមុន។
  • សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ មជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ របស់យើងខ្ញុំតាមរយៈ WhatsApp លេខ៖ +(60)19-200 9191 ឬអ៊ីម៉ែលមកកាន់ [email protected].

តារាងប្រៀបធៀបកញ្ចប់ពិនិត្យសុខភាពបុរស

ការពិនិត្យដែលរួមបញ្ចូលក្នុងកញ្ចប់ កញ្ចប់
Essential
កញ្ចប់
Comprehensive
កញ្ចប់
Comprehensive Plus
ការពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតពិនិត្យសុខភាព ✓ ✓ ✓
ធ្វើតេស្តមើលដឺក្រេភ្នែក ✓ ✓ ✓
ធ្វើតេស្តឈាម
ការរាប់គ្រាប់ឈាម ✓ ✓ ✓
តេស្តល្បឿនកកនៃគ្រាប់ឈាមក្រហម ✓ ✓ ✓
កំណត់ប្រភេទក្រុមឈាម (ABO & Rh) ✓ ✓ ✓
ពិនិត្យមុខងារតម្រងនោម ✓ ✓ ✓
ពិនិត្យសុខភាពថ្លើម ✓ ✓ ✓
ពិនិត្យជាតិខ្លាញ់ល្អ និងជាតិខ្លាញ់អាក្រក់ក្នុងឈាម ✓ ✓ ✓
ពិនិត្យជាតិស្ករនៅក្នុងឈាម ✓ ✓ ✓
ពិនិត្យជាតិស្ករជាមធ្យម HbA1c ✓ ✓ ✓
ពិនិត្យកម្រិតជាតិអាស៊ីតអ៊ុយរិច ✓ ✓ ✓
អង់ទីគ័ររលាកថ្លើមប្រភេទ A ✓ ✓ ✓
អង់ទីគ័ររលាកថ្លើមប្រភេទ B ✓ ✓ ✓
អង់ទីគ័ររលាកថ្លើមប្រភេទ C ✓ ✓ ✓
ពិនិត្យក្រពេញទីរ៉ូអ៊ីត T3 ✓ ✓ ✓
ពិនិត្យក្រពេញទីរ៉ូអ៊ីត T4 ✓ ✓ ✓
ពិនិត្យអ័រម៉ូនរំញោចទីរ៉ូអ៊ីត (TSH) ✓ ✓ ✓
ការធ្វើតេស្តកម្រិតរលាកសន្លាក់ (RF) ✓ ✓ ✓
វីតាមីន D — — ✓
វីតាមីន B12 — — ✓
អាស៊ីតហ្វូលិក (Folate) — — ✓
ម៉ាញេស្យូម — — ✓
ជាតិដែក — — ✓
តេស្ត Ferritin / តេស្តវាស់កម្រិតប្រូតេអ៊ីនផ្ទុកជាតិដែក — — ✓
តេស្តអង់ទីហ្សែនជាក់លាក់នៃក្រពេញប្រូស្តាត (PSA) — ✓ ✓
ការពិនិត្យរកសាច់ដុំមហារីកបុរស (AFP, CEA, Ca-199, PSA) — — ✓
តេស្តវីរុស អេបស្តាញ បារ សម្រាប់ពិនិត្យរកមហារីកច្រមុះខាងក្រោយ (NPC) — — ✓
ការពិនិត្យទឹកនោម FEME ✓ ✓ ✓
ការពិនិត្យផ្សេងៗទៀត
ការវាស់ចង្វាក់បេះដូង ✓ ✓ ✓
ការវាស់បរិមាណខ្យល់ដង្ហើម Spirometry — ✓ ✓
ការវាស់លំហូរទឹកនោម (Uroflowmetry) និងការវាស់បរិមាណទឹកនោមដែលនៅសេសសល់ក្នុងប្លោកនោម (Residual Urine Volume - RUV) — ✓ ✓
ការវាស់សម្ពាធឈាមដៃ និងជើង — ✓ ✓
ការធ្វើ X-ray សួត ✓ ✓ ✓
អេកូពោះ និងត្រគាក ✓ ✓ ✓
ការពិនិត្យកំហាប់ឆ្អឺង (BDM) — — ✓
ការត្រួតពិនិត្យភ្នែក (Glaucoma) ដោយវេជ្ជបណ្ឌិតឯកទេស — ✓ ✓
ការពិនិត្យសមាសភាពរាងកាយ (InBody Test) — ✓ ✓
ការប្រឹក្សារបបអាហារដោយអ្នកឯកទេស — ✓ ✓
គូប៉ុងអាហារ ✓ ✓ ✓

តារាងប្រៀបធៀបកញ្ចប់ពិនិត្យសុខភាពស្ត្រី

ការពិនិត្យដែលរួមបញ្ចូលក្នុងកញ្ចប់ កញ្ចប់
Essential
កញ្ចប់
Vitality
កញ្ចប់
Executive
កញ្ចប់
Comprehensive
កញ្ចប់
Comprehensive Plus
ការពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតពិនិត្យសុខភាព ✓ ✓ ✓ ✓ ✓
ធ្វើតេស្តមើលដឺក្រេភ្នែក ✓ ✓ ✓ ✓ ✓
ធ្វើតេស្តឈាម
ការរាប់គ្រាប់ឈាម ✓ ✓ ✓ ✓ ✓
តេស្តល្បឿនកកនៃគ្រាប់ឈាមក្រហម ✓ ✓ ✓ ✓ ✓
កំណត់ប្រភេទក្រុមឈាម (ABO & Rh) ✓ ✓ ✓ ✓ ✓
ពិនិត្យមុខងារតម្រងនោម ✓ ✓ ✓ ✓ ✓
ពិនិត្យសុខភាពថ្លើម ✓ ✓ ✓ ✓ ✓
ពិនិត្យជាតិខ្លាញ់ល្អ និងជាតិខ្លាញ់អាក្រក់ក្នុងឈាម ✓ ✓ ✓ ✓ ✓
ពិនិត្យជាតិស្ករនៅក្នុងឈាម ✓ ✓ ✓ ✓ ✓
ពិនិត្យជាតិស្ករជាមធ្យម HbA1c ✓ ✓ ✓ ✓ ✓
ពិនិត្យកម្រិតជាតិអាស៊ីតអ៊ុយរិច ✓ ✓ ✓ ✓ ✓
អង់ទីគ័ររលាកថ្លើមប្រភេទ A ✓ ✓ ✓ ✓ ✓
អង់ទីគ័ររលាកថ្លើមប្រភេទ B ✓ ✓ ✓ ✓ ✓
អង់ទីគ័ររលាកថ្លើមប្រភេទ C ✓ ✓ ✓ ✓ ✓
ពិនិត្យក្រពេញទីរ៉ូអ៊ីត T3 ✓ ✓ ✓ ✓ ✓
ពិនិត្យក្រពេញទីរ៉ូអ៊ីត T4 ✓ ✓ ✓ ✓ ✓
ពិនិត្យអ័រម៉ូនរំញោចទីរ៉ូអ៊ីត (TSH) ✓ ✓ ✓ ✓ ✓
ការធ្វើតេស្តកម្រិតរលាកសន្លាក់ (RF) ✓ ✓ ✓ ✓ ✓
វីតាមីន D — — — ✓ ✓
វីតាមីន B12 — — — — ✓
អាស៊ីតហ្វូលិក (Folate) — — — — ✓
ម៉ាញេស្យូម — — — — ✓
ជាតិដែក — — — — ✓
តេស្ត Ferritin / តេស្តវាស់កម្រិតប្រូតេអ៊ីនផ្ទុកជាតិដែក — — — — ✓
ការពិនិត្យរកដុំសាច់មហារីកសម្រាប់ស្ត្រី (AFP, CEA, CA-199, CA 153) — — — — ✓
តេស្តវីរុស អេបស្តាញ បារ សម្រាប់ពិនិត្យរកមហារីកច្រមុះខាងក្រោយ (NPC) — — — — ✓
ការពិនិត្យទឹកនោម FEME ✓ ✓ ✓ ✓ ✓
ការតេស្តកោសិកាមាត់ស្បូន — ✓ ✓ ✓ ✓
ការពិនិត្យផ្សេងៗទៀត
ការវាស់ចង្វាក់បេះដូង ✓ ✓ ✓ ✓ ✓
ការវាស់បរិមាណខ្យល់ដង្ហើម Spirometry — — — ✓ ✓
ការវាស់សម្ពាធឈាមដៃ និងជើង — — — ✓ ✓
ការធ្វើ X-ray សួត ✓ ✓ ✓ ✓ ✓
អេកូពោះ និងត្រគាក ✓ ✓ ✓ ✓ ✓
ការធ្វើអេកូពិនិត្យសុដន់ — ✓ — ✓ ✓
ការថតពិនិត្យសុដន់ដោយ 3D Mammography — — ✓ ✓ ✓
ការពិនិត្យកំហាប់ឆ្អឺង (BDM) — — — ✓ ✓
ការត្រួតពិនិត្យភ្នែក (Glaucoma) ដោយវេជ្ជបណ្ឌិតឯកទេស — — ✓ ✓ ✓
ការពិនិត្យសមាសភាពរាងកាយ (InBody Test) — ✓ ✓ ✓ ✓
ការប្រឹក្សារបបអាហារដោយអ្នកឯកទេស — ✓ ✓ ✓ ✓
គូប៉ុងអាហារ ✓ ✓ ✓ ✓ ✓